តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា “Ah Jing” បានបង្ហោះរឿងរ៉ាវមួយ ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយមង្គលការមួយដល់ថ្ងៃរោងជ័យទៅហើយ មិនមានវត្តមានកូនកំលោះ កូនក្រមុំ ដោយសារអ្នកទាំងពីរជាប់នៅខេត្តព្រះសីហនុ ជាខេត្តមួយ ដែលរដ្ឋាភិបាលសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន ករធ្វើដំណើរចេញ លើកលែងតែរថយន្តដឹកទំនិញ ដើម្បីបង្ការការពារ ការរីករាលដាលនៃជំងឺកូវីដ១៩។ ម្ចាស់គណនេយ្យខាងលើ បានឲ្យដឹងបែបនេះថា៖ ខេត្តក្រចេះ រោងការគ្មានកូនកំលោះ និងកូនក្រមុំទេ កូនកំលោះ ក្រមុំជាប់ឃុំនៅកំពុងសោមចេញមកមិនរួច ថ្ងៃនេះពិធីចាប់ផ្តើមហើយ មានតែម៉ែឪតែងខ្លួនទទួលជំនួស ខំពន្យាម្តងហើយ...
ភ្នំពេញ ៖ ប្រិយមិត្តអ្នកលេងបណ្តាញសង្គមប្រាកដជាស្គាល់ច្បាស់ ជាក់ជាមិនខាន បើនិយាយដល់អគ្គនាយកកាសែត TV FB គឺលោក សុវណ្ណរិទ្ធី ។ ដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះកំពុងតែផ្ទុះការសរសើរពី ទង្វើស្ត្រីម្នាក់ ដែលពាក់ឯកសណ្ឋានបំបៅដោះកូននៅកន្លែងធ្វើការ មានការចាប់អារម្មណ៏យ៉ាងខ្លាំង។ ដោយឡែកបើយោងតាមប្រភព លោក សុវណ្ណរិទ្ធី ផ្ទាល់បាននិយាយអំពីស្ត្រីម្នាក់ ដែលពាក់ឯក សណ្ឋាននគរបាលបំបៅដោះកូននៅកន្លែងធ្វើកា យ៉ាងមានន័យថា៖ «នេះមិនមែនជាទង្វើខុសឆ្គងទេ តែវាជាការទទួលខុសត្រូវក្នុងនាមជាម្តាយម្នាក់ ជាមន្រ្តីល្អម្នាក់ ទាល់តែអ្នកក្នុងស្ដានភាពហ្នឹងទើបយល់ពីអារម្មណ៏មួយនេះ...
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកផេកម្នាក់ឈ្មោះ Ana Khmer នោះ ដែលតែងតែបង្ហោះវីដេអូកំប្លែងខ្លីៗ ដែលភាគច្រើនថតជាមួយម្តាយបង្កើតរបស់ខ្លួន រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងមកដល់ពេលនេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយស្ទើរតែគ្រប់វីដេអូទំាងអស់ ដែល Ana បានផុស សុទ្ធតែធ្វើឲ្យគ្រប់គ្នា សើចចុកពោះគ្រប់ពេល។ តែមានរឿងមួយដែលមានអ្នកខ្លះពិតជាមិនធ្លាប់បានដឹង មុនពេលល្បីមកដល់ពេលនេះ គឺ Ana ធ្លាប់ត្រូវគេមើលងាយ ថែមទំាងដៀលនូវពាក្យមិនសមរម្យជាច្រើនទៀត។ ហើយថ្មីៗនេះ...
នៅរសៀលថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ យោងតាមសារសំឡេងនៅក្នុង គ្រុបឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការធ្វើចត្តាឡីស័ក (នៅតាមព្រំដែន) សម្រាប់អ្នកដែលមានសុខភាពធម្មតា ប៉ុន្តែនឹងត្រូវតម្រូវឱ្យមានការធ្វើចត្តាឡីស័កចំពោះអ្នកដែលមានការសង្ស័យ ។ តាមរយៈសារសំឡេងប្រមាណជាង ២ នាទី សម្ដេចបានថ្លែងថា ការសម្រេចនេះ ដោយយោងទៅលើស្ថានការនៃប្រទេសថៃ មានភាពធូរស្រាលច្រើន ហើយមណ្ឌលចត្តាឡីស័កនៅកម្ពុជាយើងទាំងអស់ពុំមានមនុស្សឆ្លងបន្តទៀតទេ...
នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ មានករណីនារីដ៏ស្រស់ស្អាតម្នាក់បានស្លាប់ បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង មានការចែករំលែកគ្នាពីមួយទៅមួយ ព្រមទាំងសោកស្តាយចំពោះមរណភាពរបស់នារីម្នាក់នោះផងដែរ ។ យោងតាមប្រភពហ្វេសប៊ុកមួយដែលមានឈ្មោះថា Dee Dee បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «Why you leave me ? ពួកយើងអ្នកដ៏ទៃមែន តែគ្រប់ពេល Minea មានបញ្ហា ការងារ...
មន្ត្រីសុខាភិបាលបានសំដែងនូវការព្រួយបារម្ភ ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ មានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗបាននាំគ្នាមកមើលទឹកធ្លាក់ហើយនាំគ្នាអុចធូបទៀនបន់ស្រន់សុំសេចក្តីសុខនៅវត្តប្រាសាទវត្តីហៅវត្តត្បូង ដែលមានទៅតាំងនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោក អំ ណារ័ត្ន បុគ្គលិកមណ្ឌល សុខភាពឃុំព្រែកដំបូកបានមានប្រសាសន៍ថា«ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះការឆ្លងជំងឺកូវីដ១៩ ដែលឃើញប្រជាពលរដ្ឋយើងយ៉ាងច្រើនទាំងក្នុងខេត្តនិងក្រៅខេត្តបាននាំគ្នាសម្រុកទៅមើលទឹកធ្លាក់ចម្លែកពីលើមែកឈើដើមច្រេះ នៅក្នុងវត្តត្បូង ដើម្បីសុំទឹកមន្តលុបមុខលាបសក់សុំសេចក្តីសុខ»។ លោកបានបន្តថាក្នុង១ថ្ងៃៗយ៉ាងហោចណាស់ មានអ្នក ទៅមើលទឹកធ្លាក់ប្រមាណ៥០០នាក់ដែរ ហើយមានមួយចំនួនមិនបានអនុវត្តតាមវិធានសុខាភិបាលទេដូចជាមិនពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម ហើយស្រុកស្រីសន្ធរ ឥឡូវមានការប្រឈមនឹងជំងឺកូវីដ១៩នេះដែរ ដោយសារមានប្រជាពលរដ្ឋខ្លះមានពាក់ព័ន្ធនឹងពិធីមង្គលការកាលពីថ្ងៃទី២១កុម្ភៈ...
ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ ក្រសួងបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣៤ នាក់ទៀត ក្នុងនោះមានករណីឆ្លងសហគមន៍ ៣១ នាក់ និង អ្នកដំណើរពីបរទេស ០៣ នាក់ ។ ទោះបីមានអ្នកឆ្លងច្រើននៅព្រឹកនេះ ប៉ុន្តែក្រសួងក៏បានប្រកាសអ្នកជាសះស្បើយផងដែរ ចំនួន ១៩ នាក់បន្ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់...
នាថ្ងៃទី ០៦ ខែមីនា ឆ្នា ២០២១ នេះគេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Seng Gechly – សេង ហ្គេកលី” បានបង្ហោះរូបភាពមួយសន្លឹក មើលហើយ ពិតជារំជួលចិត្ត ស្ទើរទប់ទឹកភ្នែកមិនជាប់ ដោយថ្លែងប្រាប់ ថា៖ “ក្តីស្រឡាញ់របស់ប៉ានិងកូន ពេលកូនស្រីខ្លួនត្រូវជាប់ធ្វើចត្តាឡីស័ក ក្មេងស្រីតូចម្នាក់ ត្រូវធ្វើចត្តាឡីស័កដែរ ព្រោះតែមានអ្នកជាប់ផ្ទះឆ្លងជំងឺកូវីដ19។ ដោយសារតែនឹកកូនស្រីរបស់ខ្លួនខ្លាំងពេក...
កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដែលកន្លងផុតទៅ ជាង២ឆ្នាំ មកហើយនេះ គេប្រទះឃើញ Channel YouTube មួយឈ្មោះ Arom Record បានបង្ហោះបទចម្រៀងមួយបទ ក្រោមចំណងជើងថា “លង់ស្នេហ៍ប្រុសក្មេង” ដែលជាការបកស្រាយ ដោយ ថាន់ នឿថង។ កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ...
កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ មានការចែកចាយវីដេអូ និង រូបភាពជាច្រើនពាក់ព័ន្ធនឹងករណីសិស្សវិទ្យាល័យសំរោង ស្រុកសូត្រនិគម នាខេត្តសៀមរាប ប្រមាណជា ៥០ នាក់ បានស្រែកយំ និង ដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ក្រោយពីសិស្សមានការស្រែកយំ និង ដួលសន្លប់ អភិបាលស្រុកសូទ្រនិគម បានបំភ្លឺថា សិស្សវិទ្យាល័យសំរោងជិត...