នៅល្ងាចថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថានភាពចរាចរណ៍ស្ថិតនៅត្រង់ចំណុចស្ពានព្រះមុនីវង្ស ច្បារអំពៅ មានការកកស្ទះយ៉ាងខ្លាំង ដោយមានម៉ូតូឡានបន្តកន្ទុយគ្នាយ៉ាងហូរហែឥតដាច់ ដោយសារតែស្ពានព្រះមុន្នីវង្សចាស់ ត្រូវបានផ្អាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃនេះទៅ ។ គួរឱ្យដឹងដែរថា នៅរសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ជាបណ្ដោះអាសន្ន...
ភ្នំពេញ៖ សូមរំលឹកបន្តិចថា កាលពីយប់ថ្ងៃទី០៦ ខែមេសា កន្លងទៅនេះ មានកើតក.រ.ណី.ហិ.ង្សា.មួយលើដងវិថីក្រោមស្ពានអាកាសទឹកថ្លា រវាងស ន្តិ សុខ ធនាគារ ABA លោក ភឿន ភិរៈ អាយុ ៣៦ឆ្នាំ ជាមួយយុវ ជ ន ម្នាក់។ អំ.ពើ.ហិ.ង្សា.បានឈា.នដល់.កា.រផ្ទុះ.អា.វុ.ធ.បណ្តាលឱ្យយុ.វ.ជ.ន ដែលគេអះអាងថា បែ.ក.ថ្នាំ.ផងនោះ ស្លា.ប់.បា.ត់.ប.ង់.ជីវិត ពេលរូបគេកាន់កាំ.បិ.ត.សម្តៅចូលទៅចាក់បុរសស.ន្តិ.សុ.ខ...
អ្នកនាង វី ឌីណា បងស្រីរបស់តារាចម្រៀង វី ឌីណែត ដែលកាលពីពេលកន្លងទៅ បានធ្វើឱ្យមហាជនផ្ទុះការអាណិតអាសូរយ៉ាងខ្លាំង ដោយសារតែអ្នកនាងឆ្លងវីរុសកូវីដ-១៩ ទាំងកំពុងពពោះកូនក្នុងផ្ទៃ ៧ ខែនោះ បានប្រកាសជាសះស្បើយហើយនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ នេះ ។ ខណៈបានជាសះស្បើយត្រលប់ទៅផ្ទះវិញ បងស្រីតារាចម្រៀងស្រីខាងលើ បានរៀបរាប់ថា «ថ្ងៃនេះនាងខ្ញុំ វី ឌីណា...
នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៣ រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលក្នុងនោះគេឃើញថា អ្នកឆ្លងភាគច្រើនជាអាជីវករនៅផ្សារអូឫស្សី និង កម្មករកម្មការិនីរោងចក្រ ឌីន ហាន់ ។ ក្នុងនោះផងដែរ តាមរយៈបញ្ជីឈ្មោះ នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ឃើញមានភាគច្រើនជាអាជីវករនៅផ្សារអូឫស្សី...
ប្រិយមិត្តជាច្រើន ពិតជាមិនសូវដឹងពីលោក អាចារ្យធំ នគររាជ ឡើយ ព្រោះថា លោក មិនដែលបញ្ចេញមុខក្រុមក្រួសារខ្លនឡើយ ហើយពិតជាមិនដឹងនោះទេ ថា លោក អាចារ្យធំ នគររាជ មានប្រពន្ធនឹងកូនឡើយ ទើបតែមិញនេះ នៅលើផេករបស់ លោក អាចារ្យធំ នគររាជ បានបង្ហោះនឹងបង្ហាញមុខប្រពន្ធខ្លនព្រោះទាំងកូនយ៉ាងស្រស់សង្ហាទៀត ដែធ្វើអោយមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ លោក អាចារ្យធំ នគររាជបានសរសេរថា៖ ១០ឆ្នាំមិនមានប៉ុន្មានដងទៀតទេ...
នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានផ្លូវការបង្ហាញពីការស្លា ប់របស់អ្នកជំងឺកូវីដ១៩ ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ទៀត។ ក្នុងនោះម្នាក់អាយុ ៦៨ឆ្នាំ និងម្នាក់ទៀត អាយុ ៤៩ឆ្នាំ។ មកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ចំនួន ២៤នាក់ហើយ ដែលស្លា ប់ដោយសារជំងឺកូវីដ១៩។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមការផ្តល់ព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ...
នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ១១៣ នាក់ថ្មី ដែលក្នុងនោះ សុទ្ធតែករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា...
ទីតាំងចំនួនពីរកន្លែងនៅទីក្រុងភ្នំពេញ មានការប្រកាសផ្ទុះកូវីដយ៉ាងធ្ង ន់ធ្ងរមានអ្នកឆ្លងជាង ១០០ នាក់ ហើយមានការព្រួ យបារម្ភអាចប៉ះពាល់មនុស្សរាប់ពាន់នាក់ទៀត។ ការឆ្លងបន្តគ្នាលើអាជីវករនៅផ្សារអូរឫស្សីគិតត្រឹមម្សិលមិញនេះ កើនដល់ ៦០ នាក់ហើយ។ ផ្សារលក់ដូរដ៏ធំនៅកណ្តាលក្រុងភ្នំពេញ មានអាជីវករលក់ដូរជិត ៧០០០ នាក់ ហើយមនុស្សចេញចូលរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។ គណៈកម្មការផ្សារអូរឫស្សី បានប្រកាសដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលចេញ-ចូល និងលក់ដូរក្នុងផ្សារអូរឫស្សី ត្រូវតែទៅតេស្តយកសំណាក និងត្រូវធ្វើចត្តាឡីស័កជាបន្ទាន់។ មានការបារម្ភថា ចំនួនអ្នកឆ្លងនឹងកើនឡើងបន្ថែមទៀត ...
ពុទ្ធោ! នេះហើយទឹកចិត្តម្តាយគ្រប់រូប ស្លុតចិត្តពេលឃើញ ស្ត្រីម្នាក់បីកូនប្រុស១ខួប២ខែ ចាំឡានពេទ្យ ព្រោះកូនពិនិត្យឃើញវិជ្ជមានកូវីត១៩ តែគាត់អវិជ្ជមានក៏ដោយ ទឹកចិត្តម្ដាយសុខចិត្តកំដរកូនទាំងកណ្តាលយប់ នៅផ្លូវ១៨២កែង១៤១ ទល់មុខផ្សារអូរឬស្សីសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា (គាត់ជាអាជីវករលក់គ្រឿងជ័រនៅផ្សារអូរឫស្សី តូបលេខ១៥-១៦ ច្រក១១) ។ គាត់បានរងចាំបន្ទាប់ពីទទួលទូរស័ព្ទក្រុមគ្រូពេទ្យប្រាប់អោយគាត់រៀបចំសម្លៀកបំពាក់ឲ្យបានរួចរាល់សិនទៅ ចាំពេលទំនាក់ទំនងមកម្ដងទៀតចាំចេញមក តែគាត់បានរៀបចំរួចហេីយ ក៏បានបីកូនចេញទៅរងចាំមុន កាលពីមុនម៉ោង១១យប់ អស់ពេលជាង១ម៉ោង ឈានចូលថ្ងៃទី៨ ខែមេសា ២០២១នេះ មិនទាន់ឃេីញទំនាក់ទំនងមកយកគាត់ឡេីយ...
(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ «ឌីន ហាន» ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់។ នេះបើតាមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។ រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិតចំនួនជិត៥០នាក់ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី...