សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់...
នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៧២ នាក់ថ្មី ដែលក្នុងនោះមានករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៧២ នាក់ និង ករណីអ្នកដំណើរចូលមកកម្ពុជា ចំនួន ០១ នាក់ ។ គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី...
តាមរយៈ សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើនមិនថមថយ ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីពេទ្យ។ វិធានការនេះ សម្តេចកំពុងឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលសិក្សា ជាពិសេសបណ្តុះបណ្តាលដល់ពេទ្យតាមមូលដ្ឋាន ក្នុងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ។...
នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះ តាមរយៈសារសំឡេង សម្ដេចតេជោ ហ៊ុន សែន នៅក្នុងគ្រុបឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា សម្ដេចបានស្នើឱ្យសិក្សាដាក់អ្នកជំងឺស្រាលព្យាបាលនៅតាមផ្ទះរៀងៗខ្លួន ក្នុងករណីដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនថមថយ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា « ឥលូវនេះ យើងត្រូវព្យាករណ៍សភាពការណ៍ជាមុន អំពីសមត្ថភាពទ្រទ្រង់បាន...