ភ្នំពេញ ៖ ជឿជាក់ ប្រិយមិត្តអ្នកលេងបណ្តាញសង្គមប្រាកដជាស្គាល់ហើយបើនិយាយដល់អ្នកស្រី ទ្រី ដាណាតាមរយៈទង្វើមនុស្សធម៏នាពេលកន្លងមក។ ដោយឡែកក្នុងថ្ងៃនេះ ថ្ងៃទី៥ ខែ៣ ឆ្នាំ២០២១ បើយោងតាមប្រភពការបង្ហោះរបស់អ្នកស្រី ទ្រី ដាណា នៅមុននេះបន្តិចបានឲ្យដឹងថា ៖ «នាងខ្ញុំ និងស្វាមី នឹងបរិច្ចាគថវិកាផ្ទាល់ខ្លួន ២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវាពិភពលោកខួបទី១៥៨ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១។ កាកបាទក្រហម...
នៅរសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ ។ ក្នុងនោះ រដ្ឋបាលខេត្តបានបញ្ជាក់ឱ្យបានដឹងផងដែរថា ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវហាមឃាត់ជាដាច់ខាត ។ ក្នុងនោះផងដែរ ចំពោះពិធីជួបជុំផឹកស៊ី រាំកម្សាន្ត ជប់លៀង ខារ៉ាអូខេ ប្រគំតន្ត្រី ការលេងល្បែងកម្សាន្ត និង...
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងព័ត៌មាន។បើយោងតាមការសំភាសន៍របស់ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ជាមួយនឹងទូរទស្សន៍ជាតិកម្ពុជា ទទក នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រសិនបើករណី នៃការឆ្លងវីរុសកូវីដ-១៩...
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាននឹងកំពុងរីករាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍ មិនទាន់ធូរស្រាលនៅឡើយទេ ដោយមានប្រជាជនខ្មែរ និង បរទេសជាច្រើន បានឆ្លងជំងឺដ៏កាចសាហាវមួយនេះជាបន្តបន្ទាប់ ។ ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកឆ្លងពីមួយថ្ងៃទៅមួយថ្ងៃនេះ គិតត្រឹមថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ វីរុសកូវីដ-១៩ ដ៏កាចសាហាវ បានឆក់យកអាយុជីវិតមនុស្សចំនួន ២១ នាក់ហើយពីដៃរបស់ក្រុមគ្រូពេទ្យ ។ អ្នកដែលបានបាត់បង់ជីវិតទាំង...
នៅរសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរឹតបន្តឹង ការអនុវត្តន៍វិធានការទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ នៅទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ក្នុ្ងងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកការរៀបចំសង្ក្រាន្ត «វត្តភ្នំ» និង ការរៀបចំសង្ក្រាន្ត តាមបណ្តាខណ្ឌទាំង ១៤ នៅក្នុងរាជធានីភ្នំពេញ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំឆ្លូវ...
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសឲ្យដឹងពីករណីវេជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៣នាក់ និងមានអ្នកជាសះស្បេីយចំនួន ៩៤នាក់។ គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២៧៥២នាក់ ក្នុងនោះ ២២២២នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១៧៤៧បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ឡើងដល់២១ នាក់ រីឯ៤នាក់ផ្សេងទៀតស្លាប់ដោយសារជំងឺផ្សេងនាអំឡុងព្យាបាលកូវីដ-១៩។
នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសឱ្យបានដឹងថា បុរសជនជាតិចិន អាយុ ៤២ ឆ្នាំ រស់នៅ Appartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង...
នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញ ករណីឆ្លងកូវីដ-១៩ ចំនួន ៦៣ នាក់ថ្មី ដែលក្នុងនោះ សុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។ គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគ កូវីដ ១៩ នៅវិទ្យាល័យបាក់ទូក។ អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លង កូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឬស្សីទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេសមិនព្រមទៅយកសំណាក នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១...