ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង sinopharm COVID-19 Beijing Institute of Biological Products Co., Ltd នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយ អនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ -១៩ របស់រាជរដ្ឋាភិបាល ៕
តារាសម្ដែង ម៉ាក សែនសូនីតា ដែលទស្សនិកជននិយមហៅថា តូតា ក្រោយពីបានទទួលជោគជ័យនៅក្នុងវិថីសិល្បៈរួចមក ពេលនេះរូបនាងហាក់មិនសូវនឹកនារឿងសិល្បៈដូចមុន ព្រោះតែតារាស្រីរូបនេះកំពុងតែរវល់ជាមួយជំនួញជាច្រើននៅក្នុងដៃ ។ ក្រោយពីអាជីពជាតារាសម្ដែង និង មុខរបរជំនួញក៏ទទួលបានភាពជោគជ័យថែមទៀតនោះ ពេលនេះជីវិតតារាស្រីរូបនេះ កំពុងតែរស់នៅក្នុងជីវិភាពសម្បូរសប្បាយមានលុយចាយពេញៗដៃមិនខ្វះ ។ លើសពីនេះទៅទៀត ថ្មីៗនេះដែរ ម៉ាក សែនសូនីតា ក៏បានទិញរថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ ជូនឪពុកម្ដាយក្មេក ទុកជាការដូរនៅក្នុងឆ្នាំថ្មីនេះ ។...
ហាក់ខុសប្លែកពីឆ្នាំមុនៗដោយសារ ខួបកំណើតឆ្នាំនេះតារាចម្រៀងមាឌធំដំបង នួន សុធារ័ក្ស បានរៀបចំពិធីជួបជុំយ៉ាងរីករាយ និង មានអ្នកចូលរួមភាគច្រើនជាមិត្តភក្តិនៅក្នុងផលិតកម្មហង្សមាស ដែលធ្វើឱ្យម្ចាស់ខួបរំភើបចិត្តជាខ្លាំង ។ បើទោះមិនមែនជាពិធីខួបកំណើតធំដុំអធិកអធមក៏ពិតមែន តែគេចាប់អារម្មណ៍ឃើញមានមិត្តភក្តិក្នុងសិល្បៈចួលរួមជាច្រើននៅក្នុងថ្ងៃពិសេសរបស់តារាចម្រៀង នួន សុធារ័ក្ស ដែលមានដូចជា លោក ឆន សុវណ្ណរាជ កែវ ច័ន្ទនិមល ប៉ែន ស្រីពេជ្រ ចំរើន សុភ័ក្រ្ត ប៉ាច គីមមួយ...
យោងតាមសារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទៅក្នុងគ្រុបតេឡេក្រាម បានឱ្យដឹងថា « សម្ដេចបានទទួលពត៌មានពី លោកម៉មប៊ុនហេងថា វ៉ាក់សាំងនឹងមកដល់ថ្ងៃទី០៧ គឺថ្ងៃអាទិត្យនេះ ហើយដូចការប្រកាសរបស់សម្ដេចកន្លងទៅ គឺលោកបានបញ្ជាក់ថាវ៉ាក់សាំងមកដល់ សម្ដេចនឹងទៅទទួល ហើយឥឡូវនេះគឺ ត្រូវរៀបចំកម្មវិធីទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះពោធិ៍ចិនតុង » ។ ទន្ទឹមនឹងនោះ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនកាលពីព្រឹកថ្ងៃទី ១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ...
នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ស្ថាប័ន Miss Grand Cambodia 2020 បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី ការផ្ទេរតំណែង និង គ្រងមកុដសាជាថ្មីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០ ដែលបវរកញ្ញាគ្រងមកុដគឺបានទៅលើកញ្ញា លីវ ជីលី ជាអ្នកតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2020 នៅប្រទេសថៃ ជំនួសតំណែងកញ្ញា...
វីដេអូក្រុមអ្នកលក់ឡេ Ah Gi ដែលនាំគ្នាថត និង សម្ដែងរឿង «ទុំទាវ» កំពុងត្រូវបានមហាជននាំគ្នាចែកចាយបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រមជាមួយនឹងសន្ទុះនៃការរិះគន់កាន់តែខ្លាំងឡើង ដោយសារវីដេអូនោះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់រឿងអក្សរសិល្ប៍ និង ព្រះពុទ្ធសាសនា ជាងនេះទៅទៀតគឺបានធ្វើឱ្យខូចខាតបាត់បង់តម្លៃរបស់ស្រ្តីខ្មែរទាំងស្រុង ។ ខណៈរឿងនេះកំពុងតែក្ដៅគគុក ក្នុងនោះគេឃើញ អាចារ្យធំ ក៏បានបង្ហោះសារបញ្ចេញយោបល់ធ្ងន់ៗទៅលើក្រុមអ្នកលក់ឡេខាងលើ ថាគួរតែអូសក្រុមនោះចូលគុកតែម្ដង ជាជាងត្រឹមតែព្រមានដូចសព្វដង ក្រោយនាំផលិតវីដេអូជាន់ឈ្លីព្រះពុទ្ធសាសនាបែបនេះ ។ តាមការបង្ហោះរបស់...
មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈកំពុងផ្ទុះប្រតិកម្មជាខ្លាំងចំពោះមនុស្សក្រុមដើមកំណើតជាឈាមជ័រខ្មែរ ប៉ុន្តែបានធ្វើការបំផ្លាញវប្បធម៌ សាសនា អក្សរសិល្បិ៍ យ៉ាងធ្ងន់ធ្ងរ ដោយពួកគេបាន យកឈុតមូយ នៅក្នុងរឿងអក្សរសិល្ប៍ខ្មែរ «ទុំទាវ» យកមកសម្ដែង ដោយប្រាសចាកពីខ្លឹមសារដើមទាំងស្រុង ។ ក្នុងវីដេអូនោះត្រូវបានមហាជនដឹងថា មាននារីម្នាក់ឈ្មោះហៅក្រៅ Ah Gi Leader ដែលជាអ្នកលក់ឡេតាមអនឡាញមួយរូប ចូលរួមសម្ដែងផងដែរនោះ បានបញ្ចេញឈុតឆាក បង្ហាញកាយវិការស្រើបស្រាល រាំងកន្ត្រាក់កន្ត្រើក នៅមុខព្រះសង្ឃ ២ អង្គ...
កាលពីម្សិលមិញ មហាជនបានផ្ទុះការរិះគ ន់យ់ាងខ្លាំង ក្រោយពីបានទស្សនានៅវីដេអូរបស់តារាហ្វេសបុក លក់ឡេ គឺកញ្ញា អាជី ដែលសម្តែងរួមជាមួននិងប្អូនស្រីរបស់កញ្ញា និងក្រុមការងារ ដែលរឿងនេះមានចំណងជើងថា “ទុំទាវឆ្នាំ២០២១” ហើយមូលហេតុដែលផ្ទុះ ការរិះគ ន់គឺនៅត្រង់ថា មានឈុតឆាកសម្តែងជាលោកសង្ឃបានប្រើប្រាស់ពាក្យមិនល្អ និងកាយវិការមិនសូវសមរម្យ ដែលមហាជនគិតថាប៉ះពាល់ដល់សាសនាផងដែរ។ យ៉ាងណាក្រោយបានដឹងអំពីការរិះគ ន់ កញ្ញា អាជី បានបង្ហោះសារភ្លាមៗថា: “រឿង ទុំទាវ 2021...
តាមការលើកឡើងដ៏វែងចេញពីហ្វេសបុកផេចមានឈ្មោះថា “ក្រុមកេរដំណែលខ្មែរ – Kerdomnel Khmer Group (KDNK)” បានបញ្ជាក់ថា: យើងខ្ញុំសូមគោរពដឹងគុណចំពោះលោកតា 🙏🙏🙏 លោក ហង់រី ម៉ាហ្សាល់ (Henri Marchal, 1876-1970) អ្នកសៀមរាបតែងហៅគាត់ថា “លោកតា ស”។ លោកគឺជាអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ាប្រទេស (ហៅកាត់ថា EFEO) ជាប្រធានអភិរក្សដ្ឋានអង្គរ និងជាអ្នកដឹកនាំគម្រោងជួសជុលប្រាសាទជាច្រើននៅក្នុងតំបន់អង្គរ រយៈពេលជាង៧០ឆ្នាំ។...