(ប្រទេសកម្ពុជា) ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០២នាក់ និងមិនមានអ្នកជាសះស្បេីយ ៖ (ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ២នាក់ទៀត ឆ្លងជំងឺកូវីដ១៩។ នៅថ្ងៃនេះ ក្រសួងក៏ប្រកាសថា មិនមានករណីជាសះស្បើយពីជំងឺកូវីដ១៩ នោះដែរ។ អ្នកឆ្លងទី១៖...
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៣៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ១៣នាក់ ស្រី ០៣នាក់។ ក្នុងនោះ កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ លុះក្រោយមក យោងតាមប្រភព KCTV Cambodia បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ...
ក្ដៅៗនៅពេលនេះ អាជ្ញាធរខណ្ឌឫស្សីកែវ បានចេញលិខិតកោះហៅ អ្នកគ្រូ ហុងស៊ុយ ណាលី ពាក់ព័ន្ធរឿងផ្សព្វផ្សាយស្ទីកគ័ររូបកណ្ដុរកាត់ឆុង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មី ។ តាមប្រភពដដែលបានបញ្ជាក់ថា លោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ ឱ្យដឹងថាអាជ្ញាធរបានធ្វើការចុះទៅណែនាំអ្នកគ្រូ ហុងស៊ុយ ខាងលើ ប៉ុន្តែមិនបានជួប ។ ដូច្នេះខាងអាជ្ញាធរនឹងធ្វើលិខិតផ្លូវការកោះអញ្ជើញ ឱ្យទៅជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករា ២០២១ ខាងមុខ...
បន្ទាប់បីបានឃើញពីជីវិតដ៏កំសត់របស់ក្រុមគ្រួសារ របស់លោក ឡី ប៉េងលេង អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះ ទៀង សារឿន អាយុ៣៣ ឆ្នាំ និងមានកូនប្រុសចំនួននាក់នៅក្នុងបន្ទុក ដែលសព្វថ្ងៃរស់នៅក្នុងភូមិ ស្វាយដំណាក់ ឃុំក្រាំងយូវ ស្រុងស្អាង ខេត្តកណ្តាល។ គ្រាន់តែបានឃើញស្ថានភាពរបស់ពួកគាត់ភ្លាម ធ្វើឲ្យលោកស្រី ទ្រី ដាណា ទ្រាំមិនបាន ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ក្រែងមានបងប្អូនស្គាល់ គ្រួសាររបស់ពួកគាត់ ។...
ទស្សនិកជនមួយចំនួន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ គឺ លោក ជុំ ស៊ីថា ដែលជាអតីតតារាសម្ដែង និងបង្ហាញម៉ូត ដ៏ល្បីឈ្មោះម្នាក់។ លោក និងភរិយា មាន កូនប្រុស ស្រី ដ៏គួរឲ្យស្រឡាញ់២នាក់។ ស្រាប់តែមកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកមានដំណឹងដ៏សែនរីករាយមួយ គឺភរិយារបស់ខ្លួន បានសម្រាល កូនភ្លោះ៣...
លុយពិតជាសំខាន់ណាស់ សម្រាប់មនុស្សម្នាក់។ គ្រប់គ្នាតែងតែចង់បានលុយ គ្រប់ពេល គ្រប់វេលា ព្រោះថាលុយគឺជារបស់ដែលមិនអាចខ្វះបាននៅក្នុងជីវិត ។ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បងប្រុសម្នាក់ គាត់គឺជាអ្នករត់កង់បី ហើយគាត់បានដឹកលោកតាចំណាស់ម្នាក់ ដែលហាក់មើលទៅការធ្វើដំណើររបស់គាត់មានការលំបាកខ្លាំង ដៃទាំងពីកាន់ឈើច្រត់ ទាំងសងខាង ហើយថែមទាំង មានយូររបស់ថែមទៀតផង។ លោកបានជិះកង់បី របស់បងប្រុស ហើយក៏ដើម្បីទៅកាន់ទីកន្លែងដែលលោកតាចង់ទៅ ក្រោយពេលទៅដល់ហើយ លោកតាសួរថា អស់ប៉ុន្មានក្មួយប្រុស បងប្រុសបានឆ្លើយវិញថា អត់អស់លុយទេ (គាត់មិនយកលុយពីលោកតាទេ)...
នៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១នេះ តាមរយៈកិច្ចសម្ភាសពីការសាងសង់ផ្លូវជាតិលេខ៣ និងការបន្តចុះពិនិត្យទីតាំងស្ថានីយថ្លឹងរថយន្ត លើផ្លូវជាតិលេខ៣ ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដំណើរការជញ្ជីងថ្លឹងរថយន្តក្រោមដី ចំនួនពីរកន្លែង នៅផ្លូវជាតិលេខ៣ ដើម្បីបង្ការការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវថ្នល់ងាយរងការខូចខាត ។ លោក ទេសរដ្ឋមន្ត្រី ស៊ុន...