រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យនៅសេសសល់ក្នុងសកម្មភាពអំពើប្លន់ម៉ូតូនៅខណ្ឌពោធិ៍សែន ០៩នាក់ទៀត បន្ទាប់ពីជនសង្ស័យ០២នាក់ត្រូវ បានកម្លាំងនគរបាលព្រហ្មទណ្ឌចាប់ខ្លួនបាន ខណៈពួកគេរត់គេចទៅដល់ខេត្តកំពត។ ជនសង្ស័យ០២នាក់នោះត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចហើយ ក្រោយពីបង្ក្រាបចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះស្ថិតនៅកន្លែងកម្សាន្តមួយកន្លែងទំនប់ប្រទាក់ក្រឡា ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា ជនសង្ស័យទាំង០២នាក់មានឈ្មោះ ចាន់...
យោងតាមគណនីយ្យ ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ បានបង្ហោះសារថា ចូលចិត្តអោបដុំភ្លើង ហើយស្រែកថាក្ដៅ ដូចពាក្យចាស់ថា ដំបៅមិនឈឺ យកឈើទៅរុគ ខ្ញុំសុំនិយាយពាក្យពិត ខ្ពើមហ្មង អ្នករកសុីណាឡាយអា ស អា ភា ស ដូចគេស្រា ត ជាពិសេសអាវប្បធម៍ជេរប ញ្ចោរ ហែ កគេរ្ត៍ គ្នានឹង ឈប់បានឈប់ទៅ !!! ខ្ញុំធ្លាប់និយាយ...
តាំងពីកើតធំដឹងក្តីមក មនុស្សជាច្រើនមិនដែលបានឃើញសត្វតុកកែដ៏ធំសម្បើមបែបនេះឡើយ ដោយនេះជាលើកដំបូងបំផុតសម្រាប់មនុស្សទូទៅនៅលើពិភពលោកបានឃើញ បន្ទាប់ពីមានគណនីមួយបានបង្ហោះវីដេអូបង្ហាញពីសត្វតុកកែដ៏ធំនេះចូលទៅកាន់បណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ ។ បើតាមគេហទំព័រ worldofbuzz បានចុះផ្សាយកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅថា ឃ្លីបវីដេអូតុកកែយក្ស នេះត្រូវបានផ្សព្វផ្សាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ជាបុរសម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ដោយបុរសម្នាក់នោះបានព្យាយាមថតសត្វតុកកែដោយផ្ទាល់ និង បានចាប់វាសង្កត់ដើម្បីវាស់ប្រវែងវាឱ្យច្បាស់លាស់ ដែលប្រវែងជាក់ស្តែងនៃសត្វតុកកែគឺ ១ ម៉ែត្រ ជាប្រវែងមួយវែងជាងគេលើពិភពលោក ។ សម្រាប់មនុស្សដែលស្អប់...
ពលការិនីម្នាក់នៅប្រទេសចិនដែលបានស្នើសុំជំនួុយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបានត្រឡប់មកកម្ពុជាវិញនោះ ឥឡូវបានវិលត្រឡប់មកដល់កម្ពុជាវិញហើយ! នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ឲ្យដឹងថា ពលការិនីម្នាក់ដែលបានធ្វើវីដេអូឃ្លីបបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិនអស់ជាងពីរឆ្នាំដោយរងទុក្ខលំបាក និងស្នើសុុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជា ជាទឹកដីកំណើតរបស់ខ្លួនវិញនោះ ត្រូវបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាពហើយ កាលពីរសៀលថ្ងៃទី២២ ខែតុលា...
ខេត្តព្រះសីហនុ-ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ បានអញ្ជើញចុះសួរសុខទុក្ខនាយនាវី, នាយនាវីរង និងពលនាវិកនៅកងឯកភាព កងនាវាប្រដេញ និងកងនាវាដឹកជញ្ជូន កងទព័ជើងទឹក មូលដ្ឋានសមុទ្រ ដោយទទួលស្វាគមន៍ពីសំណាក់លោកឧត្តមនាវីទោ មុី ឌីណា មេបញ្ជាការរង និងជានាយសេនាធិការកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។ ក្នុងឱកាសនេះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថម្ភនូវហ្វីប្រូជរ័ចំនួន៥០០សន្លឹក សម្រាប់ជួសជុលដំបូលអគារក្នុងអង្គភាព និងឧបត្ថម្ភថវិកាជូនដល់អង្គភាពទាំងពីរ...