ជីវិតនិងសង្គម
ជនបរទេសណាគេចវេះមិនធ្វើចត្តាឡីស័ក ត្រូវបណ្តេញចេញពីកម្ពុជា និង មិនឱ្យត្រលប់ចូលវិញដាច់ខាត

តាមរយៈគ្រុបឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងកាលពីយប់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចយល់ព្រម ឱ្យបណ្តេញ ជនបរទេសចេញពីកម្ពុជា និង មិនឱ្យត្រលប់ចូលវិញ បើជនបរទេសនោះបានគេចវេះ និង មិនសហការធ្វើចត្តាឡីស័ក ពីកម្ពុជា ។
ការសម្រេចយល់ព្រមធ្វើបែបនេះ គឺតាមសំណើរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវដ-១៩ ។ សូមអានព័ត៌មានលម្អិតលិខិតខាងក្រោម ៖
ជីវិតនិងសង្គម
បន្ទាន់ក្តៅៗ!!! សម្តេចតេជោ ចេញសារបន្ទាន់ ពីCOVID-19កាន់តែរីករាលដាលខ្លាំង នៅភ្នំពេញ ព្រះសីហនុ ព្រៃវែង និងផ្នែកខ្លះនៃខេត្តកណ្តាល…(មានវិដេអូ)

ថ្លែងក្នុងសារសំឡេងបន្ទាន់នៅយប់ថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា សភាពការណ៍ រហូតដល់ម៉ោងនេះ ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនអ្នកឆ្លងថ្មីរហូតដល់ ៤៩នាក់ គិតក្នុងទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងមកពីខេត្តព្រៃវែង និងអាចមានផ្នែកខ្លះនៃខេត្តកណ្ដាល ។
ក្នុងស្ថានភាពបែបនេះ សម្តេចតេជោ បានចេញបទបញ្ជា ឲ្យស្ថាប័ននីមួយៗរបស់រាជរដ្ឋាភិបាល និងសូមអំពាវនាវស្ថាប័ននិតិបញ្ញត្តិ សុំផ្អាកជាបណ្តោះអាសន្ននូវស្ថាប័ន ប៉ុន្តែយើងត្រូវមានមនុស្សប្រចាំការ តែយ៉ាងហោចណាស់ ត្រូវមានមនុស្សតិចតួច មនុស្សភាគច្រើនត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ថ្ងៃ ក្រោយ៧ថ្ងៃហើយនោះ រាជរដ្ឋាភិបាល នឹងជូនដំណឹងបន្ថែមទៅកាន់ស្ថាប័នទាំងនោះ។
ធ្វើយ៉ាងដូច្នេះយើងអាចបញ្ជៀសបាន ហានិភ័យដែលយើងមិនទាន់ស្គាល់ នឹងអ្នកដែលមានការពាក់ព័ន្ធ ព្រោះពិតជាច្របូកច្របល់ខ្លាំងណាស់នៅពេលនេះ ព្រោះមានការឆ្លងក្នុងក្របខណ្ឌ នគរបាលជាតិ មន្ត្រីរាជការ រហូតដល់សិល្បករ សិល្បការិនី ផងដែរ ។
ដូច្នេះការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុងទេ ក៏ប៉ន្តែសូមឲ្យកាត់បន្ថយ ចំនួនមនុស្សយ៉ាងតិច ៩០ភាគរយ ហើយមានមនុស្ស១ចំនួនតូចប៉ុណ្ណោះ ដែលនៅប្រចាំការធ្វើការនៅតាមស្ថាប័ន ។
ជីវិតនិងសង្គម
ក្ដៅ;;; រកឃើញអ្នកជាប់ពាក់ព័ន្ធម្ចាស់គ្លីនិកឯកជនឆ្លងកូវីដ១៩នៅអ្នកលឿងជាង១០០នាក់

រហូតមកដល់រសៀលថ្ងៃទី៨ខែមីនាឆ្នាំ២០២១នេះក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រៃវែងបានស្រាវជ្រាវរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ឹម
សុភីនិងជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ដែលមានវិជ្ជមានជំងឺកូវីដ-១៩បានចំនួន១១៤នាក់។
លោកចាន់ថាអភិបាលរងខេត្តព្រៃវែងបានឲ្យដឹងនៅរសៀលថ្ងៃទី៨មីនានេះថាអ្នកជាប់ពាក់ព័ន្ធ១១៤នាក់នោះមាននៅមន្ទីរសម្រា កព្យាបាលនិងសម្ភព អ៊ឹមសុភីចំនួន២១នាក់ហើយក្រៅពីនេះអ្នកនៅមន្ទីរពេទ្យបង្អែកអ្នកលឿងនិងក្រុមគ្រួសារគ្រូពេទ្យនោះហើយយើងបានយកសំណាក់និងដាក់ឲ្យពួកគាត់ធ្វើចត្តាឡីស័ករួចរាល់ហើយដែរ។
បន្ទាប់ពីមានករណីម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ឹម សុភីនិងជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងភ្លាមរដ្ឋបាលខេត្តព្រៃវែងបានណែនាំឲ្យមន្ទីរសុខាភិបាលចុះស្រាវជ្រាវទៅលើមុខសញ្ញាចំនួន៤ដែលពាក់ព័ន្ធរួមមាន១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍២-អ្នកដែលបានមកសម្រាក និង ពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹមសុភី៣-ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភីនិង៤-អ្នកដែលមានការពាក់ព័ន្ធ ផ្សេងៗទៀត។
យ៉ាងណាក៏ដោយលោកចាន់ថាបានឲ្យដឹងថាម្ចាស់គ្លីនិកនោះមិនបានដឹងខ្លួនថាខ្លួនគាត់បានឆ្លងមេរោគកូវីដ១៩នេះមកពីអ្នកណាមកនោះទេ។
ចំណែកលោកវេជ្ជបណ្ឌិត លីសុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថាករណីគ្រូពេទ្យឆ្លងកូវីដ១៩នៅអ្នកលឿងនេះអាចឆ្លងពីជនជាតិវៀតណាមដែលកន្លងមកមានជនជាតិវៀតណាម៩នាក់ដែលបានធ្លាប់ទៅព្យា
បាលនៅមន្ទីរសម្រាកព្យាបាលនេះបានត្រឡប់ទៅប្រទេសវៀតណាមវិញត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩។
ទន្ទឹមនឹងនេះលោកអភិបាលរងខេត្តព្រៃវែងបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំអស់ធ្វើការគ្រប់គ្រងទីតាំងមួយចំនួននិងរក្សាការពារការចេញចូលគ្រប់ប្រភេទសំដៅគ្រប់គ្រងសុវត្តិភា
ពក្នុងនោះមានមន្ទីរពេទ្យបង្អែកអ្នកលឿងនិងមន្ទីរសម្រាកព្យាបា លអ៊ឹម
សុភីដែលមានឆ្លងជំងឺកូវីដ១៩នេះផងដែរ៕ប្រភព៖កម្ពុជាថ្មី
ជីវិតនិងសង្គម
សប្បាយក្លាយជាទុក្ខ ! ទីបំផុតចាប់ក្មេងស្ទាវ ២ នាក់ ជិះម៉ូតូទះក្បាលជនបរទេសបានហើយ ពេលនេះសមត្ថកិច្ចកំពុង…(មានវីដេអូ)

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាច្រើនពិតជាបានជ្រាបរួចមកហើយ ក្រោយមើលវីដេអូមួយ ពីសកម្មភាព ក្មេងស្ទាវ ២នាក់ ជិះម៉ូតូ ហើយក៏បានទះក្បាលជនបរទេសម្នាក់ដែលគាត់កំពុងតែជិះកង់តាមផ្លូវ។ ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងស្ទាវទំាងពីរនាក់នេះបានហើយ។
ហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បន្ថែមឲ្យដឹងថា “ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្មេង ២នាក់ ដែលបានជិះម៉ូតូ ធ្វើសកម្មភាពវាយក្បាលជនបរទេស ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារធ្វើការឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។
ពេលនេះ សមត្ថកិច្ចកំពុងធ្វើការសួរចម្លើយ”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖
-
ជីវិតនិងសង្គម5 months ago
ហួសចិត្ត!! ប្តីរត់ចោលប្រពន្ធកូន ឈាមខ្លួនឯង ទៅយកស្រីមេម៉ាយកូនមួយ សុខចិត្តចិញ្ចឹមឈាមកូនអ្នកដទៃ
-
ជីវិតនិងសង្គម4 months ago
បុរសចំនាស់ម្នាក់ ចេះតែឆ្ងល់ហេតុអី នាងសុខ ចិត្តការជា មួយខ្លួន! ក្រោយរៀបការបាន២២ថ្ងៃ ទើបដឹងថា……
-
ព័ត៌មានក្នុងប្រទេស5 months ago
ហួសចិត្ត!! គ្រូខ្មែរប្រាប់ថា អ្នកតាចូលសណ្ឋិត ចង់រួមភេទ បើមិនព្រមទេ បារមីនឹងកាច់ស្លាប់ ជឿពេករំលោភរាល់ថ្ងៃ
-
ជីវិតនិងសង្គម5 months ago
ទីបំផុត ភរិយា របស់តេជគុណ សុវណ្ណ រិទ្ធី បានមកថ្វាយបង្គំ និងយកចង្ហាន់មកថ្វាយតេជគុណផ្ទាល់ ក្នុងទឹកមុខក្រៀមក្រំបំផុត រហូតហ្វេនៗខមិនថា…..
-
ព័ត៌មានក្នុងប្រទេស5 months ago
ឧកញ៉ាផ្សេងៗស្រុកខ្មែរសុំខ្មាស់! ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចូលរួមសកម្មលើបញ្ហាសំរាមពេលនេះ ដើម្បីទីក្រុងយើងស្អាត ដោយប្រើកម្លាំងក្រុមគ្រឿងចក្ររបស់លោក បន្តធ្វើការទាំងយប់…
-
ជីវិតនិងសង្គម5 months ago
សូមប្រុងប្រយត្ន័ផង!! ពេលទៅដល់ផ្សារលេីកំពង់សោមសូមប្រុងប្រយ័ត្ន អ្នកស្រុះក្តាមបន្លំដូរក្តាមដាក់អាអន់ជូនគេដល់គេតវ៉ាក៏ឈ្លោះប្រកែកគ្នាបែកផ្សែង(មានវីដេអូ)
-
ជីវិតនិងសង្គម4 months ago
ប្រាប់ប្រពន្ធ ថាទៅដោះមូង ទៅពីរនាក់ឪកូន តែប្រពន្ធ ចេះតែឆ្ងល់ មិចក៏ទៅយូ មិនឃើញមក ដល់ទៅតាមមើល ទើបដឹងថា……..
-
ជីវិតនិងសង្គម4 months ago
លែងលះប្រពន្ធជិតមួយឆ្នាំ ដល់ស្រីស្នែហបែកចិត្ត វិលមកសុំត្រូវរូវគ្នាវិញ ដល់ ប្រពន្ធមិនព្រមបុរសជាប្តីក៏ យក…..