ជីវិតនិងសង្គម
អ្នកស្រីទ្រីដាណា អាណិតតារាសម្ដែងជើងចាស់អ្នកមីង រ៉េត រ៉ូស ល្បីថាទៅបួស ដោយសារគ្មានអ្នកហៅសម្ដែងដូច មុន😥😥កាលមុន លឺថាគេជួយច្រើន ចំពោះតារាសម្ដែងចាស់ៗដូចជាតារាធ្លាក់ខ្លួនលាងចាន……

បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកស្រីទ្រី ដាណា បានបង្ហោះថា៖ ឃើញហើយ អាណិតតារាសម្ដែងជើងចាស់អ្នកមីង រ៉េត រ៉ូស ល្បីថាទៅបួស ដោយសារគ្មានអ្នកហៅសម្ដែងដូច
មុន😥😥 កាលមុន លឺថាគេជួយច្រើន ចំពោះតារាសម្ដែងចាស់ៗ ដូចជាអ្នកមីង ញឹម សុខា ដែលជាតារាសម្ដែងជើងចាស់មួយរូបដែរ ធ្លាក់ខ្លួនទៅលាងចានឱ្យគេ ខ្ញុំជួយបាន
១០០០ដុល្លារ។ ក្រោយមក ល្បីថាគេជួយច្រើន នាងខ្ញុំក៏មិនចាប់អារម្មណ៍ដែរ។ ទើបពេលនេះ ឃើញព័ត៌មានថា គាត់ទៅបួស ដោយសារជីវភាពកាន់តែដុនដាប ឯអ្នកហៅថតក៏លែងមាន។ នាងខ្ញុំនឹងជួបអ្នកមីង ជួយអ្នកមីង តាមលទ្ធភាពនៅពេលឆាប់ៗនេះ🙏🙏🙏។
ជីវិតនិងសង្គម
ក្ដៅ;;; រកឃើញអ្នកជាប់ពាក់ព័ន្ធម្ចាស់គ្លីនិកឯកជនឆ្លងកូវីដ១៩នៅអ្នកលឿងជាង១០០នាក់

រហូតមកដល់រសៀលថ្ងៃទី៨ខែមីនាឆ្នាំ២០២១នេះក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រៃវែងបានស្រាវជ្រាវរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ឹម
សុភីនិងជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ដែលមានវិជ្ជមានជំងឺកូវីដ-១៩បានចំនួន១១៤នាក់។
លោកចាន់ថាអភិបាលរងខេត្តព្រៃវែងបានឲ្យដឹងនៅរសៀលថ្ងៃទី៨មីនានេះថាអ្នកជាប់ពាក់ព័ន្ធ១១៤នាក់នោះមាននៅមន្ទីរសម្រា កព្យាបាលនិងសម្ភព អ៊ឹមសុភីចំនួន២១នាក់ហើយក្រៅពីនេះអ្នកនៅមន្ទីរពេទ្យបង្អែកអ្នកលឿងនិងក្រុមគ្រួសារគ្រូពេទ្យនោះហើយយើងបានយកសំណាក់និងដាក់ឲ្យពួកគាត់ធ្វើចត្តាឡីស័ករួចរាល់ហើយដែរ។
បន្ទាប់ពីមានករណីម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ឹម សុភីនិងជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងភ្លាមរដ្ឋបាលខេត្តព្រៃវែងបានណែនាំឲ្យមន្ទីរសុខាភិបាលចុះស្រាវជ្រាវទៅលើមុខសញ្ញាចំនួន៤ដែលពាក់ព័ន្ធរួមមាន១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍២-អ្នកដែលបានមកសម្រាក និង ពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹមសុភី៣-ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភីនិង៤-អ្នកដែលមានការពាក់ព័ន្ធ ផ្សេងៗទៀត។
យ៉ាងណាក៏ដោយលោកចាន់ថាបានឲ្យដឹងថាម្ចាស់គ្លីនិកនោះមិនបានដឹងខ្លួនថាខ្លួនគាត់បានឆ្លងមេរោគកូវីដ១៩នេះមកពីអ្នកណាមកនោះទេ។
ចំណែកលោកវេជ្ជបណ្ឌិត លីសុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថាករណីគ្រូពេទ្យឆ្លងកូវីដ១៩នៅអ្នកលឿងនេះអាចឆ្លងពីជនជាតិវៀតណាមដែលកន្លងមកមានជនជាតិវៀតណាម៩នាក់ដែលបានធ្លាប់ទៅព្យា
បាលនៅមន្ទីរសម្រាកព្យាបាលនេះបានត្រឡប់ទៅប្រទេសវៀតណាមវិញត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩។
ទន្ទឹមនឹងនេះលោកអភិបាលរងខេត្តព្រៃវែងបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំអស់ធ្វើការគ្រប់គ្រងទីតាំងមួយចំនួននិងរក្សាការពារការចេញចូលគ្រប់ប្រភេទសំដៅគ្រប់គ្រងសុវត្តិភា
ពក្នុងនោះមានមន្ទីរពេទ្យបង្អែកអ្នកលឿងនិងមន្ទីរសម្រាកព្យាបា លអ៊ឹម
សុភីដែលមានឆ្លងជំងឺកូវីដ១៩នេះផងដែរ៕ប្រភព៖កម្ពុជាថ្មី
ជីវិតនិងសង្គម
សប្បាយក្លាយជាទុក្ខ ! ទីបំផុតចាប់ក្មេងស្ទាវ ២ នាក់ ជិះម៉ូតូទះក្បាលជនបរទេសបានហើយ ពេលនេះសមត្ថកិច្ចកំពុង…(មានវីដេអូ)

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាច្រើនពិតជាបានជ្រាបរួចមកហើយ ក្រោយមើលវីដេអូមួយ ពីសកម្មភាព ក្មេងស្ទាវ ២នាក់ ជិះម៉ូតូ ហើយក៏បានទះក្បាលជនបរទេសម្នាក់ដែលគាត់កំពុងតែជិះកង់តាមផ្លូវ។ ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងស្ទាវទំាងពីរនាក់នេះបានហើយ។
ហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បន្ថែមឲ្យដឹងថា “ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្មេង ២នាក់ ដែលបានជិះម៉ូតូ ធ្វើសកម្មភាពវាយក្បាលជនបរទេស ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារធ្វើការឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។
ពេលនេះ សមត្ថកិច្ចកំពុងធ្វើការសួរចម្លើយ”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖
ជីវិតនិងសង្គម
មុនទៅដល់កំពង់ចាម បុរសកើតកូវីដ-១៩ បានចូលសួរសុខទុក្ខក្មួយនៅអាគារបេះដូង ពេទ្យកាល់ម៉ែតទៀត

នៅព្រឹកថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ២៤ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះសុទ្ធតែជាអ្នកឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយចំណោមអ្នកឆ្លងថ្មីនោះ គឺមានបុរសម្នាក់ជាអ្នករស់នៅខេត្តកំពង់ចាម អាយុ ២៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្នុងនោះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើសេចក្តីប្រកាសបន្ថែមទៀតពីអ្នកជំងឺកូវីដ-១៩ ដែលរស់នៅក្នុងភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ថា អ្នកជំងឺរូបនេះមុននឹងរកឃើញវិជ្ជមានកូវីដ-១៩ គឺខ្លួនបានឈប់មុខមន្ទីរពេទ្យកាល់ម៉ែត និង ចូលសួរសុខទុក្ខក្មួយដែលកំពុងសម្រាកព្យាបាល នៅអាគារបេះដូងក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅយប់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ ។
សូមអានសេចក្ដីលម្អិតខាងក្រោម ៖
-
ជីវិតនិងសង្គម5 months ago
ហួសចិត្ត!! ប្តីរត់ចោលប្រពន្ធកូន ឈាមខ្លួនឯង ទៅយកស្រីមេម៉ាយកូនមួយ សុខចិត្តចិញ្ចឹមឈាមកូនអ្នកដទៃ
-
ជីវិតនិងសង្គម4 months ago
បុរសចំនាស់ម្នាក់ ចេះតែឆ្ងល់ហេតុអី នាងសុខ ចិត្តការជា មួយខ្លួន! ក្រោយរៀបការបាន២២ថ្ងៃ ទើបដឹងថា……
-
ព័ត៌មានក្នុងប្រទេស5 months ago
ហួសចិត្ត!! គ្រូខ្មែរប្រាប់ថា អ្នកតាចូលសណ្ឋិត ចង់រួមភេទ បើមិនព្រមទេ បារមីនឹងកាច់ស្លាប់ ជឿពេករំលោភរាល់ថ្ងៃ
-
ជីវិតនិងសង្គម5 months ago
ទីបំផុត ភរិយា របស់តេជគុណ សុវណ្ណ រិទ្ធី បានមកថ្វាយបង្គំ និងយកចង្ហាន់មកថ្វាយតេជគុណផ្ទាល់ ក្នុងទឹកមុខក្រៀមក្រំបំផុត រហូតហ្វេនៗខមិនថា…..
-
ព័ត៌មានក្នុងប្រទេស5 months ago
ឧកញ៉ាផ្សេងៗស្រុកខ្មែរសុំខ្មាស់! ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចូលរួមសកម្មលើបញ្ហាសំរាមពេលនេះ ដើម្បីទីក្រុងយើងស្អាត ដោយប្រើកម្លាំងក្រុមគ្រឿងចក្ររបស់លោក បន្តធ្វើការទាំងយប់…
-
ជីវិតនិងសង្គម5 months ago
សូមប្រុងប្រយត្ន័ផង!! ពេលទៅដល់ផ្សារលេីកំពង់សោមសូមប្រុងប្រយ័ត្ន អ្នកស្រុះក្តាមបន្លំដូរក្តាមដាក់អាអន់ជូនគេដល់គេតវ៉ាក៏ឈ្លោះប្រកែកគ្នាបែកផ្សែង(មានវីដេអូ)
-
ជីវិតនិងសង្គម4 months ago
ប្រាប់ប្រពន្ធ ថាទៅដោះមូង ទៅពីរនាក់ឪកូន តែប្រពន្ធ ចេះតែឆ្ងល់ មិចក៏ទៅយូ មិនឃើញមក ដល់ទៅតាមមើល ទើបដឹងថា……..
-
ជីវិតនិងសង្គម4 months ago
លែងលះប្រពន្ធជិតមួយឆ្នាំ ដល់ស្រីស្នែហបែកចិត្ត វិលមកសុំត្រូវរូវគ្នាវិញ ដល់ ប្រពន្ធមិនព្រមបុរសជាប្តីក៏ យក…..