ជីវិតនិងសង្គម
បានត្រឹមអាណិតពីចម្ងាយ! ព្រោះបញ្ហាជីវភាព ការងារសិល្បៈរកក៏មិនបាន តារាជើងចាស់ អុឹម ផល្លា ចាប់យករបរនេះ (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងជើងចាស់ ច្រើនវស្សា គឺអ្នក មីង អុឹម ផល្លា ដែលប្រជាជនខ្មែរ និងពុកម៉ែ បងប្អូន ព្រមទាំងប្រិយមិត្តទាំងអស់គ្នា បានស្គាល់គាត់ថា ជាតារាសម្តែងដែលមានសមត្ថភាព និងតែងច្រើននិយមសម្តែងជាតួ មេដោះ ឬតួអង្គម្តាយនោះ កាលពីពេលថ្មីៗមានព័ត៌មានជាច្រើន បាននិយាយទាក់ទងនិងអ្នកមីង ដែលព័ត៌មានខ្លះបាននិយាយថា អ្នកមីង អុឹម ផល្លា កំពុងតែចាប់យករបរថ្មី ជាអ្នកលក់ម្ជូរ ដើម្បីស្វែងរកថវិកា ផ្តត់ផ្គត់គ្រួសារ។
ប៉ុន្តែបើយើងងាកមកមើលជីវិតឯកជនរបស់អ្នកមីងវិញ ថ្វីត្បិតតែអ្នកមីងមានឈ្មោះល្បីល្បាញ នៅក្នុងសង្គមសិល្ប:ក៏ពិតមែន ប៉ុន្តែអ្នកមីងនៅតែមានបញ្ហាកង្វះខាតខាងផ្អែកជីវីភាព ដោយអាស្រ័យហេតុនេះហើយបានជាអ្នកមីង ចាប់យកអាជីព ជាអ្នកលក់ម្ជូរតាមដងផ្លូវដើម្បីស្វែងរកប្រភពថវិកា ដោះស្រាយជីវភាពផ្ទាល់ខ្លួន។
គួរកត់សម្គាល់ផងដែរថា កាលពីពេលកន្លងទៅ អ្នកមីង អុឹម ផល្លា ក៏ទទួលបានជំនួយនានាពីសប្បុរសជន និងពីសមាគមអ្នកសិល្ប:ខ្មែរ តែទោះបីជាយ៉ាងណាក៏គាត់នៅតែបន្តអាជីពជាអ្នកសិល្ប:ផង និងចាប់យកអាជីពថ្មី ជាអ្នកលក់ម្ចូរ ដើម្បីអាចដោះស្រាយថ្លៃទឹក ថ្លៃភ្លើង និងថ្លៃផ្ទះជួលជាដើម។
ចង់ដឹងថា តើជីវីតរបស់អ្នកមីង មានភាពលំបាកកម្រិតណា បានជាគាត់សម្រេចចិត្តលក់ម្ជូរដូច្នេះ សូមតាមដានវិដេអូខាងក្រោមទាំងអស់គ្នា៖
ជីវិតនិងសង្គម
គ្រាន់តែទទួលបានដំណឹងថា!!!ឯកឧត្តម ម៉ៅ អាយុទ្ធ ទទួលមរណៈភាពដោយសារកូវីដ១៩ លោក ជា វណ្ណារិទ្ធ បានត្រឹមពោលពាក្យរំលឹកថា…

សូមរំលឹកបន្តិចថាឯកឧត្តម ម៉ៅ អាយុទ្ធ គឺជាផលិតករភាពយន្តដ៏ល្បីល្បាញមួយក្នុងចំណោមផលិតករជើងខ្លាំងដ៏ទៃទៀត ផលិតករល្បីល្បាញរូបនេះ មានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូ ចម្រៀងកាយវិការ កំណាព្យ ប្រលោមលោកជាដើម ក្នុងនោះមានដូចជា – បិទភ្នែកហែកទ្រូង – ចិត្តចងចាំ – ឆ្អឹងអណ្តែត – នេសាទក្រពើ – ហ្លួងព្រះស្តេចកន។
‘
យ៉ាងណាពិតជាគួរឲ្យសោកស្តាយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ លោកមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ពិតបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
ដោយលែកនៅមុននេះបន្តិច យោងតាមប្រភពព័ត៌មានពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព នៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារ ជំងឺកូវីដ១៩។ យើងខ្ញុំសូមចូលរួមមរណទុក្ខជាមួយគ្រួសារនៃស.ព។
ក្រោយដឹងដំណឹងនេះភ្លាម ក្នុងនាមជាសិល្បះករជំនាន់ក្រោយ ធ្លាប់បំពេញការងារសិល្បះជាមួយ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ម៉ៅ អាយុទ្ធ គឺលោក ជា វណ្ណារិទ្ធ បានរៀបរាប់ថា: កម្មវិធីធំៗថ្នាក់ជាតិរបស់សមាគមទូរទស្សន៍កម្ពុជា រាល់ឆ្នាំតែងតែមានវត្តមានលោកគ្រូ ជាអ្នកដឹកនាំដោយផ្ទាល់ ព្រមទាំង ចង្អុរបង្ហាញកែរតម្រូវអ្វីដែលល្អអ្វីដែលគួរនិងមិនគួរ តែឆ្នាំនេះដោយសារកូវីដអប្រិយបាន ឆក់យកលោកគ្រូទៅឆ្ងាយពីក្មួយៗ រហូតហេីយ ការចាកចេញរបស់លោកគ្រូគឺជាការបាត់បង់ធនធានដ៏សំខាន់ក្នុងវិស័យសិល្បៈខ្មែរ សំខាន់លោកគ្រូត្រូវមានភារកិច្ចដ៏ធំមួយក្នុងការផលិតរឿងប្រវត្តិសាស្រ្តខ្មែរ តែបែរជាមិនអាចទៅវិញ 😭😭😭 យេីងខ្ញុំទាំងអស់គ្នា ជាសិល្បករ សិល្បការនី ពិតជាមានការសោកស្តាយជាទីបំផុត សូមឲ្យវិញ្ញាណក្ខន្ធលោកគ្រូទៅកាន់សុគតិភព 😭🙏🙏🙏 សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដល់ក្រុមគ្រួសារលោកគ្រូផង 🙏🙏🙏 ពួកយេីងនៅតែនឹករលឹកលោកគ្រូជានិច្ច R I P 😭៕
ជីវិតនិងសង្គម
ក្រសួងសុខាភិបាលបង្ហាញពីវិធី តាមដានរោគសញ្ញា និងការថែទាំ ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមផ្ទះ

ការអប់រំអំពីការថែទាំ និងព្យាបាលតាមផ្ទះ ៖ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង
កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។ ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ខាងក្រោមនេះ៖
ជីវិតនិងសង្គម
ក្ដៅៗ!! ច្បាស់ការ! សម្តេចតេជោ ហ៊ុន សែន៖ ទីផ្សារលក់ដូរ និងបោះដុំទំនិញគ្រឿងឧបភោគ បរិភោគ មិនបិទនោះឡើយ (មានវីដេអូ)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ទីតាំងផ្សារលក់ដូរទំនិញ និងគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំរបស់ប្រជាពលរដ្ឋមិនបានបិទនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះនៅក្នុងសារសំឡេងពិសេសមួយ ដែលបានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនស្លន់ស្លោនាំគ្នាសម្រុកទៅទិញទំនិញ ក្រោយទទួលបានព័ត៌មាននៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការរកស៊ីតាមអនឡាញ ការផ្គត់ផ្គង់ទៅតាមប្រព័ន្ធអនឡាញក៏នៅតែអនុញ្ញាត។ ទំនិញដែលជាតម្រូវការចាំបាច់ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារ ឬទីតាំងលក់ដូរគ្រឿងឧបភោគបរិភោគ ដែលមានសណ្តាប់ធ្នាប់ ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋានដែលលក់អាហារវេចខ្ចប់ ប្រេងឥន្ធនៈ ហ្កាស ឬទីតាំងផ្គត់ផ្គង់ទំនិញ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតរបស់ប្រជាជននៅតែបន្តធ្វើ»។
នៅយប់ថ្ងៃទី១៤ ខែមេសា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយហាមមិនឱ្យប្រជាពលរដ្ឋចេញពីផ្ទះ ឬកន្លែងស្នាក់នៅនោះឡើយ និងផ្អាកដំណើរការអាជីវកម្មជាច្រើន។ តែត្រូវបានលើកលែងក្នុងសម្រាប់ការធ្វើដំណើរចាំបាច់ ដោយមានការបញ្ជាក់ច្បាស់លាស់ និងអាជីវកម្មចាំបាច់ទាក់ទងស្បៀងអាហារ ក៏ត្រូវបានអនុញ្ញាតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបិទខ្ទប់នេះ មិនបានធ្វើដើម្បីសម្លាប់ប្រជាពលរដ្ឋនោះទេ ហើយអាជ្ញាធរ ក៏បានត្រៀមជួយដល់ប្រជាពលរដ្ឋក្រីក្រខ្លាំងផងដែរ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងមិនខ្ទប់ ដើម្បីសម្លាប់ប្រជាពលរដ្ឋនោះទេ ហើយអាជ្ញាធរក្រុង ក៏បានត្រៀមដើម្បីរៀបចំធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលក្រីក្របំផុត»។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ការធ្វើដំណើរដែលត្រូវបានអនុញ្ញាតនោះរួមមាន៖
* ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានៃទខ្ទប់ ដែលមិនមានការហាមឃាត់ដូចបានកំណត់ក្នុងប្រការ៣ និងដោយមានភ្ជាប់ឯកសារបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ ឬអាជ្ញាធរដែនដីដែលមាន ទីតាំងនៅជិតបំផុត
* ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ប្រចាំថ្ងៃដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណង នេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២ (ពីរ) នាក់ ក្នុងមួយលំនៅឋានឬទីសំណាក់ មិនឱ្យ លើសពី ៣(បី) ដង ក្នុងមួយសប្តាហ៍ និងនៅទីតាំងដែលជិតបំផុតក្នុងរង្វង់ភូមិសាស្រ្តក្រុង ឬខណ្ឌ ដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួននូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណសម្គាល់ខ្លួន
* ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុ សុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាព បន្ទាន់នេះ ចេញក្រៅឬចូលក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចធ្វើទៅបានដោយមានការ
អនុញ្ញាតពីអាជ្ញាធរដែលអនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ (បួន) នាក់សម្រាប់ករណីនីមួយៗ ប៉ុន្តែត្រូវអនុវត្តដាច់ខាតនូវកាតព្វកិច្ចទាក់ទងនឹងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព
* ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគ កូវីដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ និងនៅក្នុង ឬ ចេញក្រៅរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់
* ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈការងារ
* ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្ត្រភូមិដែលខ្លួនរស់នៅ ដោយចៀសវាងការ ជួបជុំមនុស្សលើសពី ២ (ពីរ) នាក់
* ការធ្វើដំណើររបស់មន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដោយមានភ្ជាប់ ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិងការងារ
* ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិង
* ការធ្វើដំណើរចេញ-ចូលតំបន់បិទខ្ទប់តាមផ្លូវអាកាស ដោយត្រូវគោរពតាមបទប្បញ្ញត្តិ និងវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលជាធរមាន និង ការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ផ្សេងទៀត ដោយមានការអនុញ្ញាតជាមុនពីអាជ្ញាធរ មានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់។
រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្តិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្រៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ដោយឡែកអាជីវកម្ម ដែលត្រូវបានអនុញ្ញាតក្នុងកំលុងពេលនេះរួមមាន៖
* សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែប្រធានស្ថាប័នសាមី ត្រូវកាត់បន្ថយចំនួនអ្នកធ្វើការឱ្យមកនៅត្រឹមកម្រិតអប្បបរមា ដើម្បីធានានិរន្តរភាពការងាររបស់ស្ថាប័ន។ ប្រធានស្ថាប័នអាចសម្រេចផ្អាកការងារដែលមិនចាំបាច់ជាបណ្តោះអាសន្នតាមការជាក់ស្តែង
* រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួម ទាំងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ។
* សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ តាមការកំណត់របស់ស្ថាប័ននីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាប្រមូល និងដឹកជញ្ជូនសំរាម» សំណល់រឹង ជាដើម
* រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ
* ការផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារឬ ទីតាំងលក់ដូរគ្រឿងឧបភោគបរិភោគដែលមាន សណ្តាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារ ដ្ឋានដែលលក់ជាអាហារវេចខ្ចប់, ស្ថានីយប្រេងឥន្ធនៈ ហ្គាស ឬទីតាំងផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការ
អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
* ការផ្គត់ផ្គង់សេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទី សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល និងឱសថស្ថាន, សេវាប្រៃសណីយ៍-ទូរគមនាគមន៍, សេវាធនាគារ និងហិរញ្ញវត្ថុ និងសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការឱ្យមកនៅត្រឹមកម្រិតអប្បបរមា
* សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់
* សេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់
* សេវាកម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើឱ្យ វិស័យសង្គម សេដ្ឋកិច្ចនៃប្រទេស និង
* សកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច។
រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតដូចបានរៀបរាប់ខាងលើ បុគ្គលគ្រប់ រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំង ត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើប្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លង វាលដាលនៃជំងឺកូវី៨-១៩។
សូមបញ្ជាក់ដែរថា សម្រាប់ការធ្វើដំណើរដែលត្រូវបានអនុញ្ញាត មិនត្រូវធ្វើឡើង នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺឡើយ។ លើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ការដឹកជញ្ជូនទំនិញ, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈ,
ការធ្វើដំណើរទៅនិងមកពីទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ឬទីតាំងអាជីវកម្ម ដែលត្រូវបានលើកលែងឱ្យបើកដំណើរការដូចមានចែងក្នុងកថាខណ្ឌខាងក្រោមនេះ និងករណីចាំបាច់ដទៃ ទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕
-
ជីវិតនិងសង្គម6 months ago
ហួសចិត្ត!! ប្តីរត់ចោលប្រពន្ធកូន ឈាមខ្លួនឯង ទៅយកស្រីមេម៉ាយកូនមួយ សុខចិត្តចិញ្ចឹមឈាមកូនអ្នកដទៃ
-
ជីវិតនិងសង្គម5 months ago
បុរសចំនាស់ម្នាក់ ចេះតែឆ្ងល់ហេតុអី នាងសុខ ចិត្តការជា មួយខ្លួន! ក្រោយរៀបការបាន២២ថ្ងៃ ទើបដឹងថា……
-
ព័ត៌មានក្នុងប្រទេស7 months ago
ហួសចិត្ត!! គ្រូខ្មែរប្រាប់ថា អ្នកតាចូលសណ្ឋិត ចង់រួមភេទ បើមិនព្រមទេ បារមីនឹងកាច់ស្លាប់ ជឿពេករំលោភរាល់ថ្ងៃ
-
ជីវិតនិងសង្គម6 months ago
ទីបំផុត ភរិយា របស់តេជគុណ សុវណ្ណ រិទ្ធី បានមកថ្វាយបង្គំ និងយកចង្ហាន់មកថ្វាយតេជគុណផ្ទាល់ ក្នុងទឹកមុខក្រៀមក្រំបំផុត រហូតហ្វេនៗខមិនថា…..
-
ព័ត៌មានក្នុងប្រទេស6 months ago
ឧកញ៉ាផ្សេងៗស្រុកខ្មែរសុំខ្មាស់! ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចូលរួមសកម្មលើបញ្ហាសំរាមពេលនេះ ដើម្បីទីក្រុងយើងស្អាត ដោយប្រើកម្លាំងក្រុមគ្រឿងចក្ររបស់លោក បន្តធ្វើការទាំងយប់…
-
ជីវិតនិងសង្គម6 months ago
សូមប្រុងប្រយត្ន័ផង!! ពេលទៅដល់ផ្សារលេីកំពង់សោមសូមប្រុងប្រយ័ត្ន អ្នកស្រុះក្តាមបន្លំដូរក្តាមដាក់អាអន់ជូនគេដល់គេតវ៉ាក៏ឈ្លោះប្រកែកគ្នាបែកផ្សែង(មានវីដេអូ)
-
ជីវិតនិងសង្គម5 months ago
ប្រាប់ប្រពន្ធ ថាទៅដោះមូង ទៅពីរនាក់ឪកូន តែប្រពន្ធ ចេះតែឆ្ងល់ មិចក៏ទៅយូ មិនឃើញមក ដល់ទៅតាមមើល ទើបដឹងថា……..
-
ជីវិតនិងសង្គម5 months ago
លែងលះប្រពន្ធជិតមួយឆ្នាំ ដល់ស្រីស្នែហបែកចិត្ត វិលមកសុំត្រូវរូវគ្នាវិញ ដល់ ប្រពន្ធមិនព្រមបុរសជាប្តីក៏ យក…..